![]() |
ថ្លែងមិតទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Bill Morneau បានឲ្យដឹងថា កាណាដាបានឃើញនូវការបង្កើនបរិមាណដែកថែបនាំចូល និងគ្រោះអាសន្ន ចំពោះផ្នែកដែកថែបនៃប្រទេសនេះ។ លោក Bill Morneau បានអះអាងថា អាមេរិកដំឡើងម្លៃពន្ធទៅលើផលិតផលដែកថែបនិងអាលុយមីញ៉ូមនាំចូល បានធ្វើឲ្យអ្នកផលិតដែកថែបនៅលើពិភពលោកផ្លាស់ប្តូរទិសដៅដោយផលិតទៅ កាន់ប្រទេសកាណាដាវិញ។
គួរបញ្ជាក់ថា នាខែមិថុនាកន្លងទៅ អាមេរិកបានប្រកាសធ្វើការយកពន្ធ២៥% ចំពោះផលិតផលដែកថែបនិង ១០%ចំពោះអាលុយមីញ៉ូមដែលនាំចូលពីបណ្តា ប្រទេសដទៃ ក្នុងនោះមានប្រទេសកាណដា។ ទីក្រុង Ottawa ក៏បានតបតវិញ ដោយវាយពន្ធក្នុងកំរិតស្រដៀងគ្នានោះដែរ ចាប់បើពីថ្ងៃទី១ខែកក្កដាតទៅ៕

