កាណាដាអញ្ជើញប្រទេសវៀតណាមមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G7 ស្តីពីបរិស្ថាននិងថាមពល

កិច្ចប្រជុំនេះមានប្រធានបទ «រួមគ្នាធ្វើសកម្មភាពចំពោះការប្រែប្រួល អាកាសធាតុ មហាសមុទ្រនិងថាមពលស្អាត»ដែលរៀបចំចាប់ពី ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុង Halifax ខេត្ត Nova Scotia។ នាបច្ចុប្បន្នប្រទេសកាណាដាជាប្រធាន G7 ឆ្នាំ២០១៨។ ក្រៅពីវៀតណាម មានប្រទេសមួយចំនួនទៀតបានអញ្ជើញ ចូលរួមដូចជា ប្រទេសអាហ្សង់ទីន ចាម៉ៃកា កេនយ៉ា ន័រវែស ប្រជុំកោះ Marshall Nauru Seychelles និងអាហ្វ្រិក ខាងត្បូង។ បណ្តា ប្រទេសបានអញ្ជើញទាំងនោះ ក៏បានចូលរួមកិច្ចពិភាក្សាស្តី អំពីសុខភាពនៃ មហាសមុទ្រ និង សមត្ថភាពទប់ទល់របស់សហគមន៍នានា នៅបណ្តោយមាត់សមុទ្រ ផងដែរ៕