សកម្មភាពនាំចូល និងនាំចេញទំនិញ និងសកម្មភាពឆ្លងដែននៅច្រកព្រំដែន Lao Cai បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងរលូន (រូបថត៖ vna)

នាដើមឆ្នាំថ្មី ២០២៤ (ថ្ងៃទី ១០ ខែកុម្ភៈ) សកម្មភាពនាំចូល និងនាំចេញទំនិញ និងសកម្មភាពឆ្លងដែននៅច្រកព្រំដែន Lao Cai បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងរលូន។

នៅព្រឹកព្រលឹម ថ្ងៃទី១នៃបុណ្យតេត ការនាំចូលនិងនាំចេញត្រូវបានប្រព្រឹត្តិទៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Kim Thành។ អាជ្ញាធរនៅច្រកទ្វារព្រំដែនបានផ្តល់ផ្កាដល់អ្នកបើកបរដំបូងគេពីប្រទេសទាំងពីរចូលប្រទេសគ្នាដោយរំពឹងថាទទួលបានឆ្នាំអំណោយផលក្នុងការដោះដូពាណិជ្ជកម្ម។ ទំនិញដែលនាំចេញពីទីនេះ ភាគច្រើនជាផ្លែឈើមកពីខេត្តភាគខាងត្បូងដូចជា ឪឡឹក ផ្លែស្រកានាគ ទុរេន ខ្នុរ។

នៅច្រកទ្វារព្រំដែនអន្តរជាតិ Lào Cai បន្ទាប់ពីច្រកទ្វារព្រំដែនបើក ទាំងច្រកចេញ និងច្រកចូលគឺមានវត្តមានពលរដ្ឋវៀតណាម និងចិនដំបូងដែលចូលមកធ្វើនីតិវិធី។ ដូចធម្មតា តំណាងប៉ុស្តិ៍ការពារព្រំដែន ផ្តល់អំណោយ ប្រជាពលរដ្ឋទាំងពីរនាក់ដំបូង ដែលមកធ្វើនិតិវិធី។

យោងតាមនាយកដ្ឋានគយនៃខេត្ត Lao Cai បានឱ្យដឹងថា មានអង្គភាពអាជីវកម្មចំនួន ៤០ អង្គភាព បានចុះឈ្មោះនាំចូល និងនាំចេញទំនិញក្នុងអំឡុងពិធីបុណ្យតេតប្រពៃណី ២០២៤ ពោលគឺកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំមុនៗផងដែរ៕