យន្តហោះយោធាមួយគ្រឿងបានធ្លាក់នៅទីក្រុង Omdurman ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួនបីនៅក្បែរទន្លេ Nile ជាយក្រុងរដ្ឋធានី Khartoum ។ ក្នុងចំណោមតំបន់ដែលមើលឃើញការការប៉ះទង្គិចគ្នាកើនឡើង កាលពីម្សិលមិញ រួមមានតំបន់កណ្តាល និងភាគខាងត្បូងនៃរដ្ឋធានី Khartoum និងតំបន់ Bahri ភាគខាងជើងរដ្ឋ Blue Nile។ នៅខាងក្រៅរដ្ឋធានី ការប៉ះទង្គិចគ្នាក៏បានផ្ទុះឡើងនៅក្នុងតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ផងដែរ។
ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា បន្ទាប់ពី RSF បានដាក់ពង្រាយកងកម្លាំងយ៉ាងឆាប់រហ័សនៅទូទាំងរដ្ឋធានី។ ការប្រយុទ្ធគ្នាអូសបន្លាយរយៈពេល៧សប្តាហ៍បានធ្វើឱ្យមនុស្សជាង ១,៨០០ នាក់បានស្លាប់ និងប្រជាជនប្រហែល ១,២លាននាក់ត្រូវបានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់តំបន់ផ្សេងទៀត ខណៈដែល ៤០០.០០០នាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់ប្រទេសជិតខាង៕
