SOHR បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ រថយន្តសង្គ្រោះនិងអ្នកជួយសង្គ្រោះបានមានវត្តមាននៅកន្លែងកើតហេតុ ។

យោងតាមអ្នកស្រុក និងអ្នកជួយសង្គ្រោះ ការបំផ្ទុះបានកើតឡើងក្នុងអំឡុងពេលដែលប្រជាជនដើរទិញទំនិញដ៏មមាញឹក បន្ទាប់ពីឈប់តមអាហារពេញមួយថ្ងៃក្នុងខែបុណ្យរ៉ាម៉ាដាន។ កងកម្លាំងការពារជនស៊ីវិលស៊ីរីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៣០នាក់បានរងរបួស អ្នកខ្លះរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ បច្ចុប្បន្នមិនទាន់មានកម្លាំងណាមួយចេញមុខទទួលការខុសត្រូវចំពោះរឿងហេតុនេះនៅឡើយ៕