រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire

ក្នុងថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian ក៏បានព្រមានថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនគួរឱ្យធ្វើអន្តរាគមន៍លើនយោបាយបារាំង បន្ទាប់ពីថ្នាក់ដឹកនាំសេតវិមានបានបង្ហោះនៅលើបណ្តាញសង្គម Twitter អំពីការបាតុកម្មដែលកំពុងកើតឡើងនៅប្រទេសបារាំង ក៏ដូចជាការប៉ះទង្គិចលើលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុផងដែរ។ លោក Jean Yves Le Drian បានសង្កត់ធ្ងន់ថា បារាំងមិនបានធ្វើអន្តរាគមន៍លើនយោបាយអាមេរិក ហើយទីក្រុងប៉ារីសមានបំណងចង់ឱ្យទីក្រុងវ៉ាស៊ីនតោនមានសកម្មភាពស្រដៀងគ្នានេះផង ដែរ៕