ប្រធានាធិបតី Macedonia លោក Gjorge Ivanov

លោកបានប្រកាសថា៖ ការព្រមព្រៀងនេះគឺជាប្រការ"គួរឲ្យអាម៉ាស់និងមិនអាចព្រមទទួលបានឡើយ" ហើយសង្កត់ធ្ងន់ថានឹងមិនធ្វើឲ្យការព្រមព្រៀងនេះចូលជាធរមានឡើយ ដោយសាររំលោភលើច្បាប់និងរដ្ឋធម្មនុញ្ញ។

ដើម្បីចូលរជាធរមានបាននោះ កិច្ចព្រមព្រៀងនេះត្រូវទទួលបានការឯកភាពរបស់ប្រជាជន តាមរយៈការធ្វើប្រជាមតិមួយ ក៏ដូចជាត្រូវបានរដ្ឋសភានៃប្រទេសក្រិក និង Macedonia អនុម័តដែរ។

នាយប់ថ្ងៃទី ១៣ មិថុនា មានបាតុករចំនួន ១ ពាន់ ៥ រយនាក់ធ្វើបាតុកម្មដោយសន្តិវិធីនៅខាងក្រៅទីស្ដីការរដ្ឋសភានៅទីក្រុង Skopje របស់ Macedonia ផងដែរ៕