តាមលទ្ធផលចុងក្រោយថា លោកស្រី Dang Bich Lan មកពីអាល្លឺម៉ង់ទទួលបានពានរង្វាន់លេខ១ ចំពោះក្រុមស្ត្រីមានវ័យអាយុជាង៥១ឆ្នាំ។ រីឯលោកស្រី Tran Hoang Mai Anh មកពីប៉ូឡួញដណ្ដើមបានមកុដដ៏ខ្ពង់ខ្ពស់ចំពោះក្រុមស្ត្រីមានវ័យអាយុក្នុងចម្លោះពី៣១ដល់៥០ឆ្នាំ។ លោកស្រី Tran Hoang Mai Anh បានឲ្យដឹងថា៖

“នេះជាការប្រឡងពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដែលលើកតម្កើងភាពស្រស់ស្អាតនៅខាងក្រៅក៏ដូចជាភាពស្រស់ស្អាតខាងបញ្ញារបស់ស្ត្រីៗក្នុងសង្គមសហសម័យ។ ក្នុងឋានៈជាជើងឯកនៃការប្រឡងលើកនេះ នាងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីផ្សព្វផ្សាយឲ្យភាពស្រស់ស្អាតដ៏ទន់ភ្លន់របស់អាវផាយប្រពៃណីវៀតណាម”៕