យោងតាមលោក Yuri Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី តំណាងមកពីរុស្ស៊ី ​និងសហរដ្ឋអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីយន្តការឈប់បាញ់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ក្នុង​ឱកាសរំលឹកខួបទិវាជ័យជំនះ (ថ្ងៃទី៩ ខែឧសភា)។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការចរចាត្រូវបានអាក់ខាននាពេលបច្ចុប្បន្ននេះ មិនមានកិច្ចព្រមព្រៀងលើជុំ​បន្ទាប់ទេ ហើយភាគីនានាត្រូវកំណត់គោលដៅ និងជំហានជាក់លាក់​សម្រាប់​ជុំបន្ទាប់ ជាពិសេសភាគីអ៊ុយក្រែន។

រុស្ស៊ីបានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជំ​រុញឱ្យអ៊ុយក្រែន​គោរពតាមបទឈប់បាញ់។ អាជ្ញាធររុស្ស៊ី និងអ៊ុយក្រែនកំពុងធ្វើការយ៉ាងសកម្មលើបញ្ជីឈ្មោះអ្នកទោស ត្រៀមរៀបចំសម្រាប់ការដោះដូរអ្នកទោសនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕​