សមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi

តាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជួរមុខរបស់កូរ៉េខាងត្បូងបានជូនដំណឹងអំពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោកទៅកាន់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងនាមជាបេសកជនពិសេសរបស់ប្រធាននាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។

ក្រៅពីនេះ មជ្ឈដ្ឋានមន្ត្រីចិន និងកូរ៉េខាងត្បូងក៏បានពិភាក្សាអំពីបញ្ហាជម្រុញដំណើរការផ្សះផ្សានយោបាយនៅលើឧបទ្វីបកូរ៉េ ហើយផ្លាស់ប្ដូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគីផងដែរ។

មុននេះ នាថ្ងៃទី ៥ កញ្ញា លោក Chung Eui-yong បេសកជនពិសេសរបស់ប្រធាននាធិបតីកូរ៉េខាងត្បូង ក៏បានទៅបំពេញទស្សនកិច្ចនៅ ព្យុងយ៉ាង ដើម្បីពិភាក្សាលម្អិតអំពីសន្និសីទកំពូលលើកទី ៣ រវាងប្រធានាធិបតី លោកMoon Jae-in និងថ្នាក់ដឹក នាំ ស.ប.ប.ក លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែកញ្ញានៅព្យុងយ៉ាងផងដែរ៕