![]() |
ថ្លែងមតិក្នុងពិធីបើកនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានលើកតម្កើងការរួមចំណែករបស់នារីវៀតណាមក្នុងវិស័យសេដ្ឋកិច្ច ដោយ អះអាងថាការចូលរួមតភ្ចាប់តំបន់និងសកលលោកដែលបាន និងកំពុងជួយឲ្យនារី វៀតណាមមានឱកាសជួបប្រទះរូបសណ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព វិទ្យាសាស្រ្ត-បច្ចេកវិទ្យា ធនធានចំណេះដឹងរបស់មនុស្សលោក។ ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំ កំពូលនេះ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោកស្រី Vu Thi Mai និងអនុរដ្ឋមន្រ្តីក្រសួង អប់រំនិងបណ្តុះបណ្តាល លោកស្រី Nguyen Thi Nghia បានចែក រំលែកបទពិសោធន៍ របស់វៀតណាមអំពីការដាក់បញ្ចូលយេនឌ័រក្នុងគោលនយោបាយហិរញ្ញវត្ថុ សំរាប់ សហគ្រាស ក៏ដូចជា ការកៀរគរគ្រប់ធនធានក្នុងសង្គម ដើម្បីអនុវត្តគម្រោងនានា ដែលធានាឲ្យសមភាពយេនឌ័រក្នុងវិស័យអប់រំ ផងដែរ។
ប្រធានកិច្ចប្រជុំកំពូលនារីសកលលោកនិងតំណាងអន្តរជាតិទាំងមូល បានវាយ តំលៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការធានាសមភាពយេនឌ័រ៕

