(រូបថត៖ arabnews.com )

តាមកាសេតអេឡិចត្រនិក Ahram បានដកស្រង់ប្រសាសន៍របស់ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប នាយឧត្ដមសេនីយ៍ Tamer El-Refai ថា ការធ្វើសមយុទ្ធរួមរវាងបណ្ដាប្រទេស អារ៉ាប់ ដែលមានឈ្មោះថា " ខែលអារ៉ាប់ ១" នឹងរួមមាន ការធ្វើសមយុទ្ធរបស់កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស កម្លាំងពិសេសនិងការពារជើងអាកាស។ក្រៅពីអេហ្ស៊ីបនោះ បណ្ដាប្រទេសអារ៉ាប់ដែលចូលរួមការធ្វើសមយុទ្ធយោធានេះរួមមានអារ៉ាប៊ីសាអូឌីត អេមីរេតអារ៉ាប់រួម(UAE) បារ៉ែន គុយវ៉ែត និងហ្ស៊កដានី ខណៈដែលម៉ារ៉ុកនិងលីបង់ចូលរួមជាអ្នកសង្កេតការណ៍៕