នេះជាការរំលេចនៅក្នុងកិច្ចសន្ទនារវាងប្រធានស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ជាមួយ សមាគម និងសហគ្រាសវៀតណាម ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងហាណូយ។
វាគ្មិនបានពិភាក្សាលើប្រធានបទ “ឱកាសនិងបញ្ហាប្រឈមចំពោះសហគ្រាសមវៀតណាមក្នុងដំណើរការសមាហរណកម្ម”។ (រូបថត៖ TTXVN) |
“ការផ្តោតសំខាន់លើការទូតសេដ្ឋកិច្ចនាំមកនូវកម្លាំងចលករដ៏ធំសម្រាប់សហគ្រាស។ អាស្រ័យហេតុនោះ ផ្នែកជលផលអាចរក្សាបាននូវទីតាំងរបស់ខ្លួននៅក្នុង ទីផ្សារធំៗចំនួន ៤។ អាស្រ័យដោយមានទិសដៅជ្រៀតចូលទីផ្សារសំខាន់ៗដែល មានស្តង់ដារខ្ពស់ យើងអាចកែលម្អប្រព័ន្ធផលិតកម្ម និងកែច្នៃប្រកបដោយចីរភាព រួមទាំងការអភិវឌ្ឍបៃតងផងដែរ”។
ក្រៅពីការផ្លាស់ប្តូរព័ត៌មានអំពីឱកាស និងបញ្ហាប្រឈមចំពោះសហគ្រាសវៀត ណាម កិច្ចសន្ទនាក៏រៀបចំការជួបប្រាស្រ័យដោយផ្ទាល់រវាងឯកអគ្គរដ្ឋទូត និងប្រធាន ស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសជាមួយតំណាងសមាគម និងសហគ្រាស ចំនួនជាង ៣០០ ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារ ជាក់លាក់នីមួយៗ៕

