ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និង ចិន

លោក Vo Tan Thanh នាយក VCCI ទីក្រុងហូជីមិញ បាននិយាយថា នាបច្ចុប្បន្ន ប្រទេសចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ខណៈដែលវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតនៅក្នុងតំបន់អាស៊ានសំរាប់ចិនដែរ។ទំហំពាណិជ្ជកម្ម វៀតណាម - ចិនក្នុងឆ្នាំ ២០១៧ សម្រេចបានជាង ៩៣,៦ ពាន់លានដុល្លារ អាមេរិក។ ចំពោះវិស័យវិនិយោគ សហគ្រាសចិនកំពុងមាននិនាការជម្រុញ វិនិយោគ ចូលមកកាន់វៀតណាម ក្នុងវិស័យមួយចំនួន ដូចជា វាយនភណ្ឌ និង ធ្វើអាជីវកម្ម កែច្នៃរ៉ែ ជាដើម ។

លោក Wei Ji Shen ទីប្រឹក្សាអគ្គរដ្ឋទូតផ្នែកសេដ្ឋកិច្ចនៃស្ថានកុងស៊ូលចិន ប្រចាំនៅទីក្រុងហូជីមីញបានវិភាគថា ចិនកំពុងមានតម្រូវការយ៉ាងធំចំពោះ ជលផល (ត្រី Basa និង បង្គា) និង កសិផល (គ្រាប់ស្វាយចន្ទី ម្រេច ផ្លែស្រានាគ ជាដើម ) ។ ក្រៅពីនេះ វៀតណាម - ចិនក៏បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ផលិតនិងធ្វើអាជីវកម្មរ៉ែ ហិរញ្ញវត្ថុនិងទេសចរណ៍ផងដែរ៕