![]() |
កំរិតជាតិប្រៃខ្ពស់បំផុត ក្នុងដំណាក់កាលនេះគឺទាបជាងកំរិតជាតិប្រៃកាលពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែមីនា រីឯកំរិតជាតិប្រៃនៅស្ថានីយ៍មួយចំនួន ដូចជាខេត្ត Long An និង Ca Mau ត្រូវបានរក្សាបាននៅកំរិតស្ទើតែប្រហាក់ប្រហែលគ្នា និងខ្ពស់ជាងសប្តាហ៍មុនផងដែរ។
ចាប់ពីពេលនេះដល់ខែឧសភា លំហូរ ពីទន្លេមេគង្គលើមកកាន់វាលសណ្ដទន្លេ Cuu Long គឺមានកំរិតទាបជាងបើប្រៀបធៀបនឹងកំរិតមធ្យមក្នុងរយៈពេលជាច្រើនឆ្នាំ ពី៥ % ទៅ ២០%។
ទន្ទឹមនឹងនេះ ការជ្រាបចូលជាតិប្រៃនៅមាត់ទន្លេ Cuu Long មាននិន្នាការថយចុះបន្តិចម្តងៗ ប៉ុន្តែនៅតែស្ថិតនៅកំរិតខ្ពស់រហូតដល់ចុងខែមីនាផងដែរ៕

