នារសៀលថ្ងៃទី៩ មិថុនា សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បាន
បញ្ចប់សម័យសួរដេញដោលចំពោះសមាជិករដ្ឋាភិបាល។ មុននឹងបញ្ចប់សម័យសួរ
ដេញដោល តាងនាមរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Binh Minh បានឆ្លើយសំណួរមួយចំនួនដែលសមាជិករដ្ឋសភាយកចិត្តទុកដាក់។
ក្នុងរបាយការណ៍ដាក់ជូនរដ្ឋសភា ស្ដីពីការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Pham Binh Minh បានឲ្យដឹងថា រដ្ឋា
ភិបាលបានចេញផ្សាយសារាចរណ៍ចំនួន៦ ដើម្បីអនុវត្តគោលនយោបាយលើកលែង កាត់បន្ថយ និងពន្យាពេលការបង់ពន្ធ ថ្លៃជួលដី គោលនយោបាយប្រាក់កម្ចី និងគាំទ្រ
អត្រាការប្រាក់។
ទាក់ទិននឹងការបើកចំណាយ ទុនវិនិយោគសាធារណៈ បើតាមលោកឧបនាយក
រដ្ឋមន្ត្រីថា នេះគឺជាធនធានដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ គិតត្រឹមដំណាច់
ខែឧសភា ប្រទេសទាំងមូលបានបើកចំណាយទុនជាង ២២% នៃផែនការ។ រដ្ឋាភិបាល
នឹងបន្តដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានដើម្បីកំណត់ការបើកចំណាយ ទុនវិនិយោគ
សាធារណៈ ជាភារកិច្ចចម្បងក្នុងឆ្នាំ២០២២។
ក៏នៅក្នុងសម័យសួរដេញដោលនេះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Pham Binh Minh បានស្រាយបំភ្លឺបន្ថែមអំពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស
ធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long ការបើកចំណាយទុន ODA ដំណោះស្រាយ
ដើម្បីពន្លឿនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចសមុទ្រវៀតណាម។ ល។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅចុងបញ្ចប់នៃសម័យសួរដេញដោល។ |
“សមាជិករដ្ឋសភាបានសួរ និងពិភាក្សាយ៉ាងត្រឹមត្រូវតាមពេលវេលាដែលបាន
កំណត់ បង្ហាញពីការទទួលខុសត្រូវខ្ពស់ លើកសំណួរដែលច្បាមជាប់ទៅនឹងការវិវឌ្ឍន៍
ជាក់ស្ដែងនៃជីវភាព មានការសន្ទនាដោយស្មោះត្រង់ និងមានលក្ខណៈស្ថាបនា។ រដ្ឋ
មន្ត្រីទាំងអស់បានបង្ហាញពីឫទ្ធានុភាព ហើយក្ដាប់ជាប់បានបញ្ហាក្នុងវិស័យដែលខ្លួន
ទទួលបន្ទុក។ លទ្ធផលនៃសម័យសួរដេញដោលបានបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋាភិបាល និងសមាជិកក្នុងការឆ្លើយសំណួរ”។
លោកប្រធានរដ្ឋសភាក៏បានស្នើថា បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលគួរតែ
អនុវត្តន៍ដំណោះស្រាយដោយព្រមៗគ្នា ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានចំពោះ
បញ្ហាសេដ្ឋកិច្ច សង្គមដែលត្រូវបានចោទសួរ ដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់
ម្ចាស់ឆ្នោត៕

