ទាហានមួយនាក់ជាមួយផែនទីតំបន់នាពេលចូលរួមយុទ្ធនាការជួយសង្គ្រោះ (រូបថត៖ Reuters)

ឆ្លើយមជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី៥ កក្កដា លោក Osotthanakorn បានលើកច្បាស់ថា បើទោះបីក្រុមទ័ពពិសេសអាចចេញចូលរូងភ្នំ ហើយក្រុម បាល់ទាត់ទាំងអស់ត្រូវបាននាំទៅទីតាំងសុវត្ថិភាពក្នុងរូងភ្នំហើយក្ដី ប៉ុន្តែការកើន កំពស់ទឹកនឹងបណ្ដាលឲ្យយុទ្ធនាការជួយសង្គ្រោះជួបការលំបាកជាច្រើនជាង។ នាបច្ចុប្បន្ន ពេលវេលាដើម្បីក្រុមទ័ពពិសេសធ្វើដំណើរពីខាងក្រៅរូងភ្នំទៅ ដល់ទីតាំងជនរងគ្រោះហើយវិលត្រឡប់មកខាងក្រៅវិញ គឺឡើងដល់ទៅ១១ ម៉ោង។

អភិបាលខេត្ត Chiang Rai អះអាងថា ក្រៅពីវិធានការបូមទឹកចេញពីរូងភ្នំ ហើយរិះរកផ្លូវផ្សេងមួយដើម្បីនាំជនរងគ្រោះចេញទៅខាងក្រៅនោះ គឺវិធានការ មុជទឹកចេញពីរូងភ្នំ ត្រូវបានចាត់ទុកថា ជាវិធានការដ៏ល្អបំផុត ពិសេសគឺមាន ការព្យាករណ៍ថា មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅខេត្ត Chiang Rai នាចុងសប្ដាហ៍ នេះ។ លោក Osotthanakorn ក៏បានបញ្ជាក់ថា វាជាឆាប់ពេកដើម្បីកំណត់ពេល វេលានាំសមាជិកទាំង១៣នាក់នៃក្រុមបាល់ទាត់ខាងលើចេញទៅខាងក្រៅដោយ សារបញ្ហាអាកាសធាតុ៕