នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគទីក្រុង Can Tho (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១០ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគទីក្រុង Can Tho។
ផែនការមេទីក្រុង Can Tho សម័យកាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណត់ថានៅឆ្នាំ ២០៣០ Can Tho នឹងក្លាយជាប៉ូលកំណើននៃតំបន់ដីសណ្ដទន្លេ Cuu Long។ នៅឆ្នាំ ២០៥០ ទីក្រុង Can Tho នឹងស្ថិតក្នុងក្រុមទីក្រុងដែលមានការអភិវឌ្ឍន៍ល្អបង្គួរនៅអាស៊ី ហើយក្លាយទៅជាទីក្រុងឆ្លាតវៃដែលគួរឲ្យរស់នៅនៅវៀតណាម។
អញ្ជើញថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម ក៏ដូចជានៅតាមមូលដ្ឋាននីមួយៗ និយាយដោយឡែក។
ដើម្បីអនុវត្តន៍ផែនការប្រកបដោយប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ទីក្រុង Can Tho គួរតែផ្ដោតសំខាន់លើបញ្ហាសំខាន់បំផុតគឺការប្រមូលធនធានជាមួយកម្លាំងផ្ទៃក្នុងជាមូលដ្ឋាន យុទ្ធសាស្ត្រ យូរអង្វែង និងសម្រេច។

