លោកនាយករដ្ឋមន្ត្រីអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលជាប់ពាណិជ្ជសញ្ញាជាតិវៀតណាម។ (រូបថត៖ VGP/Nhat Bac) |
“ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ កម្លាំងជំរុញនិងការជឿទុកចិត្តរបស់ ប្រទេសទាំងមូល និងក្រុមសហគ្រិនវៀតណាម យើងជឿជាក់ថា នាពេលខាងមុខ នឹង មានសហគ្រាសជាច្រើនដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃកម្មវិធី ខិតខំរហូតដល់ឆ្នាំ ២០៣០ វៀតណាម នឹងមានផលិតផលជាង ១០០០ ដែលជាប់ពាណិជ្ជសញ្ញាជាតិ វៀតណាម រួមចំណែកបញ្ជាក់ថា វៀតណាមជាប្រទេសដែលមានទំនិញ និងសេវាកម្ម ប្រកបដោយគុណភាព មានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ការខិតខំប្រឹងប្រែងរបស់សហគ្រាសជាប់ពាណិជ្ជសញ្ញាជាតិនីមួយៗ នឹងជាកត្តាស្នូល ដែលរួមចំណែកក្នុងការកសាងប្រទេសវៀតណាមដ៏រឹងមាំ និងប្រកបដោយវិបុលភាព”។
សូមគូសបញ្ជាក់ថា វៀតណាមកំពុងស្ថិតនៅក្នុងក្រុមប្រទេសដែលមានពាណិជ្ជ សញ្ញាខ្លាំងដោយ តម្លៃពាណិជ្ជសញ្ញាបានកើនឡើងពី ៣៨៨ ពាន់លានដុល្លារអាមេរិក ដល់ ៤៣១ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំកន្លងមក៕

