ការប្រមូលទិញទុរេននៅស្រុក Da Huoai (Lam Dong)។ រូបថត៖ Nguyen Dung/TTXVN |
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀត ណាមបានឲ្យដឹងថា ក្នុងរយៈពេល ២ ខែថ្មីៗនេះ ការនាំចេញផ្លែឈើ និងបន្លែមាន និន្នាការថយចុះ ដោយសាររដូវផ្លែទុរេននៅវៀតណាមបានកន្លងផុតទៅ។ មុននោះ ដោយឡែកមុខទំនិញទុរេន ក្នុងរយៈពេល ១០ ខែ តម្លៃនាំចេញសម្រេចបានជាង ២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន ហើយស្រូបយក ៤៣% នៃទំហំនាំចេញបន្លែ និងផ្លែឈើសរុបរបស់វៀតណាម៕

