យោងតាម Amazon Global Selling Vietnam ដែលជាអ្នករៀបចំសន្និសីទនេះ ការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកកំពុងក្លាយជាកម្លាំងចលករកំណើនថ្មីសម្រាប់សេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ ការស្រាវជ្រាវថ្មីបំផុតដោយ Access Partnership (ក្រុមហ៊ុនប្រឹក្សាយោបល់ឈានមុខគេលើពិភពលោក ខាងបច្ចេកវិទ្យា និងគោលនយោបាយសាធារណៈ) លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ចំនួន ៣០០ ក្នុងវិស័យគ្រឿងសង្ហារឹម និងរចនាម៉ូដ បានបង្ហាញថា សហគ្រាសចំនួន ៩៣% បានចាត់ទុកការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកជាកត្តាសំខាន់សម្រាប់កំណើននាពេលអនាគត ខណៈដែល ៩៦% ជឿជាក់ថា បណ្តាញនេះជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។
លោក Larry Hu នាយកប្រតិបត្តិ Amazon Global Selling ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជឿជាក់ថា កំណើននៃការនាំចេញរបស់វៀតណាមក្នុងរយៈពេលខាងមុខនឹងមិនត្រឹមតែអាស្រ័យលើទំហំនៃផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសមត្ថភាពក្នុងការកសាងម៉ាកយីហោ និងបង្កើតផលិតផលប្លែកៗទៀតផង។ សហគ្រាសវៀតណាមកាន់តែច្រើនឡើង កំពុងផ្លាស់ប្តូរពីតួរនាទីផលិតកម្មបែបប្រពៃណីទៅជាការច្នៃប្រឌិត ទាក់ទងដោយផ្ទាល់ជាមួយអតិថិជននៅទូទាំងពិភពលោក៕
