ទិដ្ឋភាពទូទាំងនៅក្នុងសាលប្រជុំនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣។(រូបថត៖ TTXVN) |
លោក Nguyen Thanh Binh បានឲ្យដឹងថែមទៀតថា ដោយស្ដែងចេញពី ស្ថានភាពជាក់ស្ដែង ហើយផ្អែកលើបទដ្ឋាន លក្ខ័ណ្ឌ កិត្យានុភាពក្នុងបក្ស ក្នុង ប្រជាជន ក៏ដូចជាតម្រូវការចាប់បង្ខំពីមុខតំណែងនានា គណៈកម្មាធិការមជ្ឈឹម បក្សនីតិកាលទី១២បានឯកភាពខ្ពស់បំផុតក្នុងការជ្រើសរើសកម្មាភិ បាលមួយ ចំនួនដែលជា “ករណីពិសេស” ដើម្បីដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស និងគណៈកម្មាធិការមជ្ឈឹមនីតិកាលទី១៣ ពិចារណានិងបោះឆ្នោតជ្រើសរើសជា សមាជិកការិយាល័យនយោបាយនិងលេខាធិការដ្ឋាននីតិកាលទី១៣ ផងដែរ។
មុននោះ នាថ្ងៃទី២៨ មករា មហាសន្និបាតបានពិភាក្សាហើយបោះឆ្នោត អនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣សរុប មាន ២០០ រូប រួមមានសមាជិកផ្លូវការ ១៨០ រូបនិងសមាជិកបម្រុង ២០ រូប៕

