កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកម្មករដែលជាប់គាំង។ ប្រភព៖ Indian Express

ការបាក់ស្រុតផ្លូវរូងក្រោមដី បានកើតឡើងនៅពេលដែលកម្មករសំណង់ចំនួនពីរក្រុមកំពុងប្តូរវេនគ្នា។ មានកម្មករប្រហែល៤០នាក់កំពុងជាប់នៅខាងក្នុងផ្លូវរូងក្រោមដីនេះ។ ឧស្ម័នអុកស៊ីសែនកំពុងត្រូវបានបញ្ជូនទៅកាន់កម្មករទាំងនេះប៉ុន្តែថ្មនិងដីនៅតែបន្តធ្លាក់ ខណៈពេលដែលក្រុមអ្នកសង្គ្រោះកំពុងធ្វើការ។

ផ្លូវរូងក្រោមដីប្រវែង ៤,៥ គីឡូម៉ែត្រកំពុងត្រូវបានសាងសង់។ ក្រុមអ្នកជួយសង្គ្រោះរបស់រដ្ឋាភិបាលឥណ្ឌាបានបញ្ចេញរូបភាពដែលបង្ហាញពីសសរបេតុងធំៗដែលបិទផ្លូវរូងក្រោមដី។ ការសាងសង់ផ្លូវរូងក្រោមដីនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវ Char Dham របស់រដ្ឋាភិបាលឥណ្ឌា ដើម្បីកែលម្អការតភ្ជាប់ទៅកាន់ប្រាសាទហិណ្ឌូដ៏ធំបំផុតរបស់ប្រទេសនេះ ក៏ដូចជាតំបន់ព្រំដែនផងដែរ៕