![]() |
ការរបាក់ស្រុតដីនេះបានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសយ៉ាងហោចណាស់ ១៥ នាក់ ហើយមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួនផងដែរ។ សេចក្តីជូនដំណឹងថ្មីបំផុត កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ របស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឱ្យដឹងថាជនរងគ្រោះភាគច្រើនជាកុមារដែលត្រូវបានស្លាប់នៅពេលដែលផ្ទះរបស់ពួកគេផ្តួលរលំដោយសារបាក់ស្រុតដី។
ទន្ទឹមនឹងនេះដែរ នៅប្រទេសហ្វីលីពីន ក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) បានឲ្យដឹងថាចំនួនមនុស្សដែលត្រូវបានស្លាប់ដោយសារការបាក់ស្រុតដីនិងទឹកជំនន់នៅប្រទេសនេះបានកើនឡើងដល់ ៨៥ និង ២០ នាក់ទៀតបានបាត់ខ្លួនផងដែរ៕

