ប៉ូលីសចំនួនពីរនាក់ត្រូវស្លាប់ក្នុងការបាញរះនៅរដ្ឋ Mississippi ភាគខាងត្បូងសហរដ្ឋអាមេរិក នាថ្ងៃទី ២៩ ខែកញ្ញា។ ជនជាប់សង្ស័យត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសអាយុ ២៥ ឆ្នាំ។ ប៉ូលីសនៅក្នុងតំបន់បានឲ្យដឹងថា ករណីពោលខាងលើបានកើតមានឡើង នៅ Brookhaven ។ តាមប្រធានប៉ូលីស លោក Kenneth Collins ថា ភ្នាក់ងារ ប៉ូលីសចំនួនពីររូប រួមមាន លោក James White អាយុ 35 ឆ្នាំនិងលោក Zack Moak អាយុ 31ឆ្នាំ ត្រូវស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រោយពិពេលតតាំងគ្នាជាមួយ ខ្មាន់កាំភ្លើងមួយរូប។

ជនជាប់សង្ស័យត្រូវបានកំណត់អត្តសញ្ញាណថាជា Marquis Flowers ដែលត្រូវរងរបួសក្នុងការតតាំងគ្នា ហើយកំពុងទទួលបានការព្យាលបាលផងដែរ៕