ករណីផ្ទុះដ៏គួរឱ្យរន្ធត់នៅឯកំពង់ផែបេរូត (Beirut) (រូបថត៖ Reuters)

ករណីផ្ទុះនេះបានកើតឡើងកាលពីថ្ងៃទី ៤ ខែសីហា ក្នុងអំឡុងពេលកំពុងផ្សារដែកនៅក្នុងឃ្លាំងមួយនៅកំពង់ផែបេរូត។ ផ្កាភ្លើងឆាបឆេះផាវ ដែលត្រូវបានរក្សាទុកនៅក្បែរឃ្លាំង ដែលបណ្តាលឱ្យមានការផ្ទុះអាម៉ូញ៉ូមនីត្រាត (Amoni Nitrat) ចំនួន ២.៧៥០ តោន។ គួរជម្រាបថាសារធាតុគីមីទាំងនេះត្រូវបានរក្សាទុកនៅក្នុងកំពង់ផែបេរូត ដើម្បីរង់ចាំដំណើរការដោះស្រាយចាប់តាំងពីឆ្នាំ ២០១៤ មក។

យោងទៅតាមអ្នកជំនាញខាងគ្រោះ រញ្ជួយដីបានឲ្យដឹងថាករណីផ្ទុះគឺស្មើនឹងការរញ្ជួយដីដែលមានកំរិត ៤,៥ រិចទ័រ។ យ៉ាងហោចណាស់មានមនុស្សចំនួន ១៤៥ នាក់បានបាត់បង់ជីវិត និង ៥០០០ នាក់ទៀតត្រូវបានរងរបួសនៅនឹងកន្លែងកើតហេតុ ណ៍នេះ ខណៈដែលមានមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួននៅឡើយ ៕