ការិយាល័យបោះឆ្នោះមួយរបស់អាហ្គានីស្ថាន

រឿងហេតុនេះបានកើតឡើងខណៈដែលជនដៃដល់បំផ្ទុះគ្រាប់បែកអត្តឃាត ម្នាក់បានដាក់ដំណើរការគ្រឿងផ្ទុះនៅទីតាំងជិតទីស្នាក់ការនៃ IEC នៅរដ្ឋធានី Kabul។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងបន្ទាប់ពីប្រទេសអាហ្គានីស្ថានទើបតែរៀបចំ ការបោះឆ្នោតរដ្ឋសភា និងសន្តិសុខដែលកំពុងរឹតបន្តឹងនៅទិស្នាក់ការ IEC ដោយសារហិបដាក់សន្លឹកឆ្នោតនៅទូទាំងប្រទេសត្រូវបានបញ្ជូនមកកាន់ទីនេះ។ Taliban បានចាត់ទុកថាការបំផ្លាញការបោះឆ្នោតនេះជាមធ្យោបាយមួយដែលមានប្រសិទ្ធភាពក្នុងការបង្ហាញពីភាពអន់ខ្សោយរបស់រដ្ឋាភិបាល ក៏ដូចជាការ ជួយឧបត្ថម្ភកំពុងថយចុះរបស់សហគមន៍អន្តរជាតិ។ ក្រុមឧទ្ទាម Taliban បាន អំពាវនាវឲ្យប្រជាជនអាហ្គានីស្ថានធ្វើពហិកាការបោះឆ្នោតនេះ និងអះអាងថា អាមេរិកឆ្លៀតយកឱកាសនៃការបោះឆ្នោតនេះសំដៅបំរើគោលដៅស្របច្បាប់នៃការកាន់កាប់របស់អាមេរិកនៅប្រទេស អាហ្គានីស្ថានផងដែរ៕