ការបង្កភាពងាយស្រួលសម្រាប់កុមារក្នុងការអភិវឌ្ឍឲ្យបានពេញលេញក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ

នៅឯកម្មវិធីនេះ គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់ប្រាក់ជំនួយសំរាប់ផ្ទះ សម្បែងចំនួន ៦ ខ្នង ជូនដល់កុមារដែលជួបការលំបាក និង ប្រគល់ អាហារូបករណ៍ចំនួន ១៧៧ ដល់កុមារក្រីក្រដែលបានជំនះពុះពារការលំបាក់ និងរៀនពូកែ ព្រមទាំង ផ្តល់ប្រាក់ចំណាយលើការវះកាត់បេះដូងសម្រាប់កុមារ ចំនួន ៦ នាក់ ដែលមានស្ថានភាពក្រីក្រ។

គួរបញ្ជាក់ដែរថា នាថ្ងៃទី ៣១ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្ត Long An បានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ និង ពិធីបើកវស្សានរដូវឆ្នាំ ២០១៨។ នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំកម្មវិធី បានប្រគល់ អាហារូបករណ៍ជូនដល់កុមារចំនួន ១៥០ នាក់ ដែលមានស្ថាបភាពជួបការ លំបាក រៀនពូកែ និង ប្រគល់អំណោយចំនួន ១០០ ជូនដល់កុមារ ដែលមាន ស្ថានភាពជួបការលំបាក ពិសេសផងដែរ៕