ការប្រកាសលទ្ធផលបោះឆ្នោតជាបណ្ដោះអាសន្នត្រូវបានផ្សាយផ្ទាល់តាមគេហទំព័រ Fresh News។ (រូបថត៖ VNA) |
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលចុងក្រោយនេះ បានកត់ត្រាអ្នក បោះឆ្នោតជាង ៨,២ លាននាក់ចូលរួមក្នុងការបោះឆ្នោត ស្មើនឹងជិត ៨៥% នៃអ្នក បោះឆ្នោតសរុបជាង ៩,៧ លាននាក់។ ដំណើរការបោះឆ្នោតបានទាក់ទាញអ្នកសង្កេត ការណ៍អន្តរជាតិចំនួន ៤២២ នាក់ មកពីស្ថាប័ន អង្គការអន្តរជាតិ បេសកកម្ម និងសហ គមន៍ធុរកិច្ចកម្ពុជានៅបរទេសចំនួន ៦១ ចូលរួមឃ្លាំមើល។ លើសពីនេះ មានអ្នក សង្កេតការណ៍ក្នុងប្រទេសប្រមាណ ៩ ម៉ឺននាក់ និងមានបុគ្គលិកជាង ៦ម៉ឺននាក់នៃ គណបក្សនានាបានចុះឈ្មោះឃ្លាំមើលដំណើរការបោះឆ្នោតផងដែរ៕

