អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva

ដោយមានសន្លឹកឆ្នោតចំនួន 46% ត្រូវបានរាប់រហូតដល់ម៉ោង ៧ និង៣០នាទីយប់ថ្ងៃដដែលនោះបានបង្ហាញឲ្យឃើញថា គណបក្សប្រជាធិបតេយ្យជាប់ចំណាត់ថ្នាក់ទី ៥ ដោយមានអាសនៈចំនួន ៣៩ ដែលឈរក្រោយពីគណបក្ស Pheu Thai គណបក្ស Palang Pracharat គណបក្ស Bhumjaithai និងគណបក្ស Future Forward។ បន្ទាប់ពីលទ្ធផលអន់ខ្សោយនៃគណបក្សប្រជាធិបតេយ្យនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សនេះផងដែរ៕