![]() |
(VOVworld) - នាថ្ងៃទី៧ ឧសភា គណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យគ្រីស្ទ សាសនា (CDU) កាន់អំណាចរបស់អធិការបតីលោកស្រី Angela Merkel បាន ដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតសភារដ្ឋ Schleswig-Holstein ប៉ែកខាងជើង ប្រទេសអាល្លឺម៉ង់ ដោយដណ្ដើមបានសម្លេងគាំទ្រចំនួន៣៣%។ឈរនៅខាង ក្រោយគឺគណៈបក្សប្រជាធិបតេយ្យសង្គម (SPD) ដោយដណ្ដើមបានសម្លេង គាំទ្រចំនួន២៦%។លទ្ធផលពោលខាងលើត្រូវបានវាយតំលៃថា ជាជ័យជំនះដ៏ សំខាន់ចំពោះ CDU ដោយសាររដ្ឋ Schleswig-Holstein នាបច្ចុប្បន្នស្រូបយក អាសនៈចំនួន៦៩ក្នុងសភារដ្ឋ ព្រមទាំងបង្កើតឡើងឧត្តមភាពជាក់ស្ដែងសំរាប់ គណៈបក្សកាន់អំណាចក្នុងការបោះឆ្នោតរដ្ឋសភាសហព័ន្ធនាខែកញ្ញាខាងមុខ។ដោយមានលទ្ធផលនេះ CDU បានឈ្នះលើ SPD ក្នុងការបោះឆ្នោតថ្នាក់តំបន់ ចំនួន២ចាប់ពីដើមឆ្នាំមក៕

