ប្រធានាធិបតីអាមេរិក លោក Donald Trump និងបេក្ខជនប្រធានាធិបតីប្រជាធិបតេយ្យលោក Joe Biden |
ខ្លឹមសារនៃការជជែកដេញដោលរួមមាន ការឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ ១៩ គ្រួសារអាមេរិក ជាតិសាសន៍នៅអាមេរិក ការប្រែប្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ។ ប៉ុន្តែ កាលពីថ្ងៃទី ១៩ ខែតុលា លោក Bill Stipien អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរលិខិត ជូនគណៈកម្មាធិការជជែកដេញដោលប្រធានាធិបតី ដើម្បីបដិសេធនឹងប្រធានបទ ដែលត្រូវបានអ្នកយកព័ត៌មានទូរទស្សន៍ NBC News លោកស្រី Kristen Welker អ្នកសម្របសម្រួលជជែកដេញដោលជ្រើសរើស។ លិខិតរបស់លោក Bill Stipien បានចាត់ទុកថា គណៈកម្មាធិការជជែកដេញដោលប្រធានាធិបតីចាំបាច់ត្រូវបន្តប្រពៃណីយូរឆ្នាំ ពោលគឺផ្ដោតសំខាន់លើប្រធានបទគោលនយោបាយ កិច្ចការបរទេសក្នុងការជជែកដេញដោលនាយប់ថ្ងៃទី ២២ ខែតុលាផងដែរ៕

