ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន BBC បាន ព្យាករណ៍ថា គណៈបក្សអភិរក្សនិយមនឹងដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោត លើកនេះ។
បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបានប្រកាសនោះ មេដឹកនាំគណៈបក្ស ពលករប្រឆាំង លោក Jeremy Corbyn បានចាត់ទុកថា នេះជាពេលវេលាសម្រាប់ នាយករដ្ឋមន្ត្រី លោកស្រី Theresa May សូមលាលែងពីដំណែង ដោយលទ្ធផល នៃការបោះឆ្នោតសរឲ្យឃើញថា លោកស្រី May កំពុងបាត់បង់ប្រជាប្រិយភាព ចំពោះមុខអ្នកបោះឆ្នោត។
ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិបន្ទាប់ពីទទួលបានជ័យជម្នះឡើងវិញនៅទី ក្រុង Maidehead លោកស្រី May បានចាត់ទុកថា ប្រទេសអង់គ្លេសត្រូវការដំណាក់ កាលស្ថិរភាព ហើយទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក៏គណៈបក្សរបស់លោក ស្រីនៅសន្យាអនុវត្តគ្រប់គ្រាន់ការទទួលខុសត្រូវធានារក្សាស្ថិរភាព៕
