![]() |
នាថ្ងៃទី ៦ ខែមេសា លទ្ធផលនៃការស្ទង់មតិសាធារណៈជន ដែលត្រូវបានប្រកាសដោយសាកលវិទ្យាល័យនៅរដ្ឋផ្លរីដាខាងជើង (UNF) (ប្រទេស អាមរិក) បានបង្ហាញថា បេក្ខជនឈានមុខនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានវ៉ាដាច់ប្រធានាធិបតីអាមេរិកលោក Donald Trump រហូតដល់ ៦ ពិន្ទុនៅក្នុង រដ្ឋសំខាន់ ផ្លរីដា (Florida) ។
តាមនោះ បេក្ខជន Biden ទទួលបានការគាំទ្រចំនួន ៤៦% ពីអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅរដ្ឋផ្លរីដា ខណៈលោកប្រធានាធិបតី Trump ទទួលត្រឹមតែ ៤០% ពីអ្នកបោះឆ្នោតប៉ុណ្ណោះ។ គួរបញ្ជាក់ថាទាំងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅអាមេរិក បានចំណាយទឹកប្រាក់យ៉ាងច្រើនសម្បើមដើម្បីទទួលយកឧត្តមភាពរបស់ខ្លួនក្នុងរដ្ឋផ្លរីដានេះតែម្តង៕

