ប្រធានាធិបតី លោក D. Trump (រូបថត៖ TTXVN)

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ ងារសារព័ត៌មាននានា តាមទូរស័ព្ទកាលពីថ្ងៃទី ៨ ខែតុលា លោកប្រធានាធិបតី Trump បានប្រកាសថា លោកលែងបានទទួលការព្យាបាលជំងឺកូវីដ ១៩ ទៀតហើយ ប៉ុន្តែលោកនៅតែលេបថ្នាំ ប្រឆាំងនឹងការរលាក Steroid ផងដែរ។ លើសពីនេះទៅទៀត លោក D. Trump បានអះអាងថា លោកនឹងមិនទទួលយកការជជែកដេញដោលជាមួយ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden តាមរយៈប្រព័ន្ធវីដេអូអនឡាញឡើយដោយចាត់ទុកថា ទម្រង់នេះនឹងអនុញ្ញាតឱ្យអ្នកសម្របសម្រួលកាត់សម្ដីលោកផងដែរ៕