យោងតាមលទ្ធផលនៃការស្ទង់មតិនៅខាងក្រៅបន្ទប់បោះឆ្នោត ដែលបានប្រកាសដោយទីភ្នាក់ងារព័ត៌មាននានា បេក្ខជន Volodymyr Zelensky មានអាយុ ៤១ឆ្នាំ បានទទួលជ័យជម្នះដ៏លើសលប់នាំមុខប្រធានាធិបតីកំពុងកាន់អំណាចលោក Petro Poroshenko។ តាមនោះ លោក Volodymyr Zelenskyបានទទួលសំឡេងគាំទ្រជាង ៧៣,២ %។ លោក Petro Poroshenko បានទទួលបរាជ័យនៅគ្រប់តំបន់នៅប្រទេសអ៊ុយក្រែន រួមទាំងតំបន់ភាគខាងលិចដែលជាកន្លែងលោកធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។

លទ្ធផលជាផ្លូវការនៃការបោះឆ្នោតនឹងបានគណៈកម្មាធិការបោះឆ្នោតកណ្តាលអ៊ុយក្រែនប្រកាសនាថ្ងៃទី ១ ខែ ឧសភា ហើយប្រធានាធិបតីថ្មីនឹងទទួលតំណែងមិនយឺតជាងថ្ងៃទី ៣ ខែ មិថុនាផងដែរ៕