![]() |
លោក Trump និងលោក Biden សុទ្ធសឹងតែទទួលបានសំឡេងគាំទ្រ ៤៣% របស់ អ្នកបោះឆ្នោត។
បើប្រៀបធៀបទៅនឹងការស្ទង់មតិដែលបានធ្វើឡើងកាលពីដើមខែមេសាកន្លង មក នៅពេលដែលលោក Biden បានយកឈ្នះគូប្រជែងរបស់លោក ដោយមានសម្លេងគាំទ្រ ៤៧% នៃលទ្ធផលដែលទទួលបាន ប៉ុន្តែលទ្ធផលនៃការស្ទង់មតិលើកនេះបានបង្ហាញនូវការធ្លាក់ចុះចំពោះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះតែម្តង។
ទន្ទឹមនឹងនេះដែរ អត្រានៃការគាំទ្រក៏ដូចជា អត្រាមិនគាំទ្រចំពោះការងារដែលលោក Trump កំពុងអនុវត្តគឺមានតុល្យភាពដោយមានសំឡេងគាំទ្រ ៤៤% ពីអ្នកចូលរួមក្នុងការស្ទង់មតិផងដែរ។ នៅចុងខែមករាឆ្នាំ ២០២០ អត្រាសម្លេងគាំទ្រសម្រាប់ការងាររបស់លោកប្រធានាធិបតី Trump ស្ថិតក្នុងអត្រា ៤៤% បើប្រៀបធៀបទៅនឹងសម្លេងមិនគាំទ្រកើនឡើងដល់ ៥១% ផងដែរ៕

