ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) (រូបថត៖ AP) |
លោកប្រធានាធិបតី Trump និងក្រុមជំនួយការរបស់លោកនឹងធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania, Iowa និង North Carolina នៅប៉ុន្មានថ្ងៃខាងមុខនេះ។គួរបញ្ជាក់ថា ព្រឹត្តិការណ៍មួយដែលប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិ Sanford នឹងក្លាយជាយុទ្ធនាការលើកដំបូងរបស់ប្រធានាធិបតី Trump ចាប់តាំងពីយុទ្ធនាការនេះត្រូវបានផ្អាកនាថ្ងៃទី ២ ខែតុលានៅពេលដែលលោកប្រកាសមានលទ្ធផលតេស្តវិជ្ជមាននឹងជំងឺកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ ក្រោយ រយៈពេល៣ ថ្ងៃនៃការសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យនិងវិលត្រឡប់មកសេតវិមានវិញ នាថ្ងៃទី ១១ ខែតុលា លោកប្រធានាធិបតី Trump បានប្រកាសថាលោកបានជាសះស្បើយទាំងស្រុង ទោះបីជាលោកមិនទាន់ជូនដំណឹងលទ្ធផលធ្វើ តេស្តអវិជ្ជមានដោយផ្ទាល់នោះទេ៕

