ប្រធានាធិបតីអាមេរិក លោក Donald Trumpឆ្វេង) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថតៈ NBC News) |
ថ្លែងទៅកាន់អ្នកគាំទ្រនៅខាងក្រៅវិមានប្រធានាធិបតី នៅទីក្រុង Brasilia នោះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឲ្យដឹងថា លោកសង្ឈឹមថា ប្រធានាធិបតីលោក Donald Trump នឹងទទួលបានជ័យជំនះ។ លោកបាននិយាយថា "ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក Trump ។ ខ្ញុំសង្ឃឹមថាលោកនឹងជាប់ឆ្នោតឡើងវិញ" ។ ក្នុងពេលនោះ នៅអឺរ៉ុបវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raabបានសង្កត់ធ្ងន់ថា ទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកកំពុងត្រូវបានធានា ដោយមិនគិតអ្នកណានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ។ នៅអាល្លឺម៉ង់វិញ រដ្ឋមន្ត្រីការបរទេសលោក Heiko Maas បានដាស់តឿនក្រុមអ្នកនយោបាយអាមេរិកជួយរក្សា“ ទំនុកចិត្ត” ចំពោះប្រព័ន្ធបោះឆ្នោតផងដែរ៕

