ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី ៥ នៃបណ្តាញ​សកលសម្រាប់ការបង្រៀនភាសា និងវប្បធម៌វៀតណាម។ វេទិកានេះត្រូវបានធ្វើឡើងក្នុងទម្រង់នៃការចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិតពីប្រទេសវៀតណាម និងប្រទេសជាច្រើនជុំវិញពិភពលោក។

ថ្លែងនៅក្នុងវេទិកានេះ លោក ឌិញ ង៉ុកឌឹក នាយកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅ​ប្រទេ​ស​បា​រាំង បានសង្កត់ធ្ងន់ថា ភាសា និងវប្បធម៌វៀតណាម គឺជា​ទ្រព្យសម្បត្តិ​ខាងស្មារតីដ៏មានតម្លៃរបស់ប្រទេសជាតិ។ យោងតាមលោក ភាសាកំណើតមិនត្រឹមតែជាមធ្យោបាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខ្សែ​អំបោះ​ តភ្ជាប់សហគមន៍ជន​វៀតណាមនៅបរទេស ជាមួយមាតុភូមិ គ្រួសារ និងឫសគល់​របស់ពួកគេផងដែរ។ លោកបានចាត់ទុកថា ចាំបាច់ត្រូវបន្តផ្លាស់​ប្តូរ​ថ្មីវិធីសាស្រ្តបង្រៀន និងបង្កើនសកម្មភាពវប្បធម៌ ដើម្បីជួយយុវជនជំនាន់ក្រោយ​ដែលកើតមកនិងធំដឹងក្តីនៅបរទេស បង្កើនជំនាញភាសាវៀតណាម និងយល់កាន់តែច្បាស់អំពីអត្តសញ្ញាណជាតិរបស់ខ្លួន។

ក្រោយរយៈពេល ៥ ឆ្នាំ បណ្តាញ​សកលសម្រាប់ការ​បង្រៀនភាសា និងវប្បធម៌វៀតណាម កំពុងបន្តបញ្ជាក់ពីតួនាទីជាស្ពានតភ្ជាប់ រួមចំណែកដល់ការផ្សព្វផ្សាយភាសាវៀតណាម និងវប្បធម៌វៀតណាមដល់មិត្តភក្តិអន្តរជាតិ៕​