នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។ (រូបថត៖ VOV) |
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា ចិន ចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិត ខាងរបស់ចិន; គឺជាជម្រើសយុទ្ធសាស្ត្ររបស់ចិនលើការអភិវឌ្ឍដ៏យូរអង្វែងនៃទំនាក់ ទំនងចិន-វៀតណាម។ ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចលើកកម្ពស់ទំនាក់ទំនងរវាង បក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្ដែង; រួមជាមួយ វៀតណាមរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជំរុញការផ្លាស់ប្ដូរជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ពង្រីកការនាំចូលទំនិញវៀតណាម បង្កើនការតភ្ជាប់ផ្លូវរថភ្លើង ផ្លូវគោក និងហេដ្ឋា រចនាសម្ព័ន្ធច្រកទ្វារព្រំដែន។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មាន បំណងថា ភាគីទាំងពីរនឹងបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ហើយនឹងរៀបចំមហោ ស្រពយុវជន និងជំនួបមិត្តភាពយុវជន ដើម្បីបង្កើនការយល់ដឹង ជាពិសេសរវាងជំនាន់ យុវជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពថា រួមគ្នាគ្រប់គ្រង និងដោះស្រាយ ការខ្វែងគំនិតគ្នាឱ្យបានសមហេតុផល រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រ ពង្រឹងបរិយា កាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

