ការស្ទង់មតិតាមទូរស័ព្ទត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែមីនាសម្រាប់មនុស្សចំនួន ១.០០០ នាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ ក្នុងនោះ ៦៨,៩% បានឲ្យដឹងថាគាំទ្រសម្ព័ន្ធភាពសន្តិសុខដោយផ្អែកលើសន្ធិសញ្ញាស្តីពីសន្តិសុខជប៉ុន - អាមេរិក។ លទ្ធផលនៃការស្ទង់មតិនេះក៏បានបង្ហាញឲ្យឃើញថា អ្នកឆ្លើយតបសំនួរភាគច្រើនអះអាងថាទីក្រុងតូក្យូនិងទីក្រុងវ៉ាស៊ីនតោន គួរតែបង្កើនទំនាក់ទំនងសន្តិសុខក៏ដូចជាលើវិស័យផ្សេងៗទៀតផងដែរ៕