ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky

លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញថាមានត្រឹមតែអាសនៈចំនួន ៥ ប៉ុណ្ណោះ ដែលមានអសនៈនៅក្នុងរដ្ឋសភាអាណត្តិថ្មីរបស់អ៊ុយក្រែន ដោយទទួលបានការគាំទ្រ ៥% ពីអ្នកបោះឆ្នោត។ ហេតុដូច្នោះហើយ គណបក្ស បម្រើប្រជាជនរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននាំមុខគេដោយទទួលបានសម្លេងគាំទ្រ ៤៤,២% ខណៈពេលដែលគណបក្សកម្មវិធីនយោបាយប្រឆាំង ឈរនៅ លំដាប់ទី២ ដោយមានសម្លេងគាំទ្រត្រឹមតែ ១១.៣% ប៉ុណ្ណោះ។ ថ្លែងបន្ទាប់ពីទទួលបានលទ្ធផលនេះ លោក Zelensky Volodymyr បានសម្តែងនូវការត្រៀមខ្លួនជាស្រេចក្នុងការចងសម្ព័ន្ធជាមួយគណបក្សសម្លេងថ្មី ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយផងដែរ៕