ការវាយប្រហារនេះបានកើតឡើងនៅចុងខែមេសា ឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសន្តិសុខមិនស្ថិតស្ថេរ ធ្វើឲ្យការស្វែងរកសាកសពត្រូវពន្យាពេលច្រើនថ្ងៃដែរ។

ថ្ងៃទី ៩ ខែឧសភា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) បានចេញការព្រមានអំពី "រលក" វាយប្រហារដ៏សាហាវដែលកំណត់គោលដៅលើជនស៊ីវិលនៅភាគខាងកើតនៃប្រទេសនេះ។ MONUSCO បានឲ្យដឹងថា ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងខេត្ត Ituri, Kivu ខាងជើង និង Kivu ខាងត្បូង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីឧប្បត្តិហេតុនោះទេ។

តំបន់ភាគខាងកើតដែលសម្បូរទៅដោយរ៉ែរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានបំផ្លិចបំផ្លាញអស់រយៈពេលបីទសវត្សរ៍មកហើយ ដោយជម្លោះដែលពាក់ព័ន្ធនឹងក្រុមភេរវករ ក្រុមឧទ្ទាម និងកងជីវពលប្រដាប់អាវុធជាច្រើន៕