![]() |
កិច្ចសន្ទនាអនឡាញ់ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅម៉ោង ១២:០០ (តាមម៉ោងតំបន់នៅទីក្រុងម៉ូស្គូ) ថ្ងៃទី ២០ ខែមិថុនាខាងមុខ និងផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍៖ 1tv, Rossia-1, NTV, OTR, MIR, ស្ថានីយ៍វិទ្យុ "Mai-ak" , "Vesti FM" និង "Radio Rossyy"។ ប្រជាជនរុស្សីអាចសួរសំណួរជូនដល់ប្រមុខរដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន តាមរយៈទូរស័ព្ទ សារ និងសារ MMS ក៏ដូចជា តាមរយៈ គេហទំព័ររបស់កម្មវិធីនេះ ជាពិសេសជាកម្មវិធីឯកទេសពិសេសផងដែរ។ លើសពីនេះទៀត សំណួរក៏ត្រូវបានទទួលតាមរយៈបណ្តាញសង្គម "V-Kontakte" និង "Odnoklassnhiky" ផងដែរ៕

