លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ (រូបថត៖ VNA) |
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ការដាក់ ពង្រាយអនុវត្តន៍កិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មីទាមទារឲ្យមានការត្រិះរះថ្មី។ ចាំបាច់ត្រូវទទួលស្គាល់ថា កិច្ចការបរទេសរវាងប្រជាជននិង ប្រជាជន មានភារកិច្ចកសាងមូលដ្ឋានសង្គមដ៏វិជ្ជមាន និងអំណោយផលសម្រាប់ការ អនុវត្តន៍ទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសជាតិ។ កិច្ចការបរទេសប្រជាជន ត្រូវតែឈានមុខគេក្នុងការបង្កើតសមានចិត្ត លើកកំពស់ការយល់ដឹង កសាង ពូនជ្រុំ មនោសញ្ចេតនារបស់មិត្តភក្តិអន្តរជាតិជាមួយវៀតណាម ដើម្បីមានការយល់ដឹងយ៉ាង ជ្រាលជ្រៅអំពីគោលជំហរ គោលមាគ៌ាកិច្ចការបរទេស របស់បក្ស និងរដ្ឋ មិនត្រឹមតែ ចំពោះមិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជនក្នុងប្រទេសផងដែរ៕

