រូបថតលោកប្រធានហូជីមិញចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់ប្រជាជន។ |
ការតាំងពិព័រណ៍រួមមានខ្លឹមសារស្នូលចំនួន២នោះគឺ “និទាឃរដូវថ្វាយជូនបក្ស” និង “សម្រស់និទាឃរដូវលើទូទាំងប្រទេសជាតិ”។ ការតាំងពិព័រណ៍រូបភាពក្រោម ប្រធានបទ “និទាឃរដូវថ្វាយជូនបក្ស” ដាក់តាំងបង្ហាញរូបថតចំនួន៤០ផ្ទាំងដែលឆ្លុះ បញ្ចាំងការយកចិត្តទុកដាក់របស់លោកប្រធាន ហូជីមិញនិងថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាមសម្រាប់ប្រជាជនវៀតណាម នៅពេលនិទាឃរដូវ បុណ្យតេតមកដល់ម្ដងៗ។
ចំណែកឯប្រធានបទ “សម្រស់និទាឃរដូវលើទូទាំងប្រទេស” ដាក់តាំងបង្ហាញ រូបថតជាង១០០ផ្ទាំងដែលពណ៌នាបរិយាកាសនិទាឃរដូវប្រកបដោយក្ដីសប្បាយ រីករាយលើទូទាំងប្រទេស រួមជាមួយរូបភាពអាណិកជនវៀតណាមទទួលអំណរបុណ្យ តេតប្រពៃណីនៅឯបរទេសផងដែរ។
ក្រៅពីការដាក់តាំងបង្ហាញដោយផ្ទាល់ ពិព័រណ៍ក៏ត្រូវបានដាក់តាំងបង្ហាញតាម អនឡាញ នៅអាស័យដ្ឋានវេបសាយ៖ http://trienlamvhnt.vn ទៀតផង៕

