នាថ្ងៃទី ២១ ខែវិច្ឆិកា មន្ត្រីឥណ្ឌាបានបង្ហាញជាសាធារណៈនូវរូបភាពដំបូងនៃ កម្មករចំនួន ៤១ នាក់ដែលជាប់គាំងអស់រយៈពេល ៩ ថ្ងៃនៅក្នុងផ្លូវល្បឿនលឿន ក្រោមដីដែលត្រូវដួលរលំនៅក្នុងរដ្ឋ Uttarakhand ដែលបង្ហាញថាកម្មករទាំងនេះ នៅតែមានសុវត្ថិភាពចាប់តាំងពីករណីដួលរលំកើតមានកាលពីថ្ងៃទី ១២ ខែវិច្ឆិកា។
បច្ចុប្បន្ន ការងារជួយសង្គ្រោះកំពុងជួបការលំបាក ហើយដំណើរការជួយសង្គ្រោះ ត្រូវជាប់គាំង ដោយសារមានបញ្ហាជាមួយម៉ាស៊ីនខួង និងហានិភ័យនៃការបាក់ដី បន្តបន្ទាប់ទៀត។ គេរំពឹងថា កងកម្លាំងជួយសង្គ្រោះនឹងបន្តការងារជួយសង្គ្រោះ នៅថ្ងៃនេះ៕