កម្មករទាំង ៤១ នាក់ រងការជាប់គាំង ចាប់តាំងពីថ្ងៃទី ១២ ខែវិច្ឆិកានៅពេលដែលការរអិលបាក់ដីបានបណ្តាលឱ្យផ្លូវរូងក្រោមដីប្រវែង ៤,៥គីឡូម៉ែត្រដែលពួកគេកំពុងសាងសង់បានដួលរលំនៅទីតាំងមានចម្ងាយ ២០០ ម៉ែត្រពីច្រកចូលផ្លូវរូងក្រោមដី។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពយឺតយ៉ាវ និងស្មុគស្មាញ ដោយសារថ្មបានបន្តដួលរលំ ហើយម៉ាស៊ីនខួងធំៗបានដំណើរការខុសប្រក្រតី ឬបាក់ម្តងហើយម្តងទៀត។
ភ្លាមៗបន្ទាប់ពីជួយសង្គ្រោះ កម្មករទាំងនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលសុខាភិបាល។ ទាំងអស់មានសុខភាពមិនល្អ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ អាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ពីមូលហេតុនៃការបាក់រលំផ្លូវរូងក្រោមដីនោះទេ ប៉ុន្តែតំបន់នេះច្រើនតែមានការបាក់ដី ការរញ្ជួយដី និងទឹកជំនន់៕
