![]() |
យោងតាមសេចក្តីជនដំណឹងរបស់ក្រសួងសន្តិសុខ Burkina Faso បានឲ្យដឹងថាក្រុមប៉ូលីសនៅតំបន់ Toeni និងកម្លាំងប៉ូលីសបញ្ជូនបន្ថែមនៅតំបន់ Dedougou ត្រូវបានវាយឆ្មក់ដោយចៃដន្យ។ ទន្ទឹមនឹងនេះដែរ ប្រភពព័ត៌មានសន្តិសុខមួយក៏បានដឹងថា ការវាយប្រឆ្មក់នេះបានកើតឡើងនៅពេលដែលក្រុម ប៉ូលីសកំពុងធ្វើដំណើរទៅកាន់ភូមិ Loroni នៅជិតព្រំដែនជាប់ជាមួយម៉ាលី បន្ទាប់ពួកខ្មាន់កាំភ្លើងប្រដាប់អាវុធបានវាយប្រហារលើសាលារៀននិងដុតសៀវភៅរៀននៅទីនេះ។ ប៉ូលីសរងរបួសធ្ងន់២នាក់ត្រូវបានគេជួយសង្គ្រោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅតំបន់ Dedougou៕

